Monday, February 14, 2022

Korea Scholarship Training Course

 ឱកាសពិសេសសម្រាប់សិស្ស-និស្សិតកម្ពុជាដែលចង់បន្តអាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េ 


        សម្រាប់ឆ្នាំ ២០២២នេះ សាធារណរដ្ឋកូរ៉េបានផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងដល់សិស្សនិស្សិតកម្ពុជា ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត) ថ្នាក់វេជ្ជបណ្ឌិត និង ទន្តបណ្ឌិតឯកទេស និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំ ២០២២-២០២៣។ អាហារូបករណ៍នេះមានខាងភាគីសាធារណរដ្ឋកូរ៉េជាអ្នកចេញសាហ៊ុយទាំងអស់រួមមាន៖ ថ្លៃសាលា,ថ្លៃរៀនភាសាកូរ៉េ, សំបុត្រយន្តហោះទៅមក, កន្លែងស្នាក់នៅ, ប្រាក់ឧបត្ថម្ភប្រចាំខែ, ថ្លៃចំណាយខែដំបូង, ធានារ៉ាប់រងសុខភាព, ថ្លៃសិក្សាស្រាវជ្រាវ, ថ្លៃចំណាយបោះពុម្ពសារណា, រង្វាន់ពេលបញ្ចប់វគ្គសិក្សា និងការចំណាយផ្សេងទៀត។ចំណែកឯខាងជំនាញសិក្សាវិញ ក៏មានច្រើនជំនាញសម្រាប់ជ្រើសរើសដែររួមមាន៖ ជំនាញវិស័យសុខាភិបាល វេជ្ជបណ្ឌិត ទន្ដពេទ្យបណ្ឌិត ឱសថ ជំនាញកែសម្ផស្ស គ្រឿងសំអាង ស្ថាបត្យកម្ម តុបតែងខាងក្នុង ឆ្នៃម៉ូត វិស្វកម្ម ព័ត៌មានវិទ្យា អក្សាសាស្រ្ត ច្បាប់ គ្រប់គ្រងពាណិជ្ជកម្ម គណនេយ្យ វិស្វកម្មច្រើនជំនាញ ព្រមទាំងមានជំនាញជាច្រើនទៀត។ ក្រៅពីអត្ថប្រយោជន៍ជាច្រើនលើសលុប និងជំនាញមានច្រើនបែបនេះ អាហារូបករណ៍នេះក៏មានលក្ខណះពិសេសត្រង់និស្សិតមិនចេះភាសាកូរ៉េក៏អាចដាក់ពាក្យបាន ហើយមិនមានការប្រឡងទៀតផង គឺគ្រាន់តែដាក់ពាក្យតាមរយះឯកសារប៉ុណ្ណោះ ។ រីឯឯកសារសម្រាប់ដាក់ពាក្យវិញមានដូចជា៖ ពាក្យបំពេញសុំអាហារូបករណ៍, សញ្ញាបត្រចុងក្រោយ, ព្រឹត្តិបត្រពិន្ទុ, សញ្ញាបត្រភាសាអង់គ្លេស, គម្រោងក្នុងការសិក្សា, គម្រោងក្នុងការស្រាវជ្រាវ, និក្ខេបទសង្ខេប(សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត), លិខិតវាយតម្លៃពីគ្រូ, លិខិតបញ្ជាក់កំណើតរបស់បេក្ខជន, លិខិតបញ្ជាក់កំណើតរបស់ឪពុកម្ដាយបេក្ខជន និងលិខិតឆ្លងដែន។ សម្រាប់កាលបរិច្ឆេទ គឺគេចាប់ផ្ដើមដាក់ពាក្យចាប់ពីខែកុម្ភះនេះតទៅ។ 


⭐️ ចះឈ្មោះចូលវគ្គរៀនត្រៀមតាមរយះ


តេលេក្រាម : https://t.me/scholarshipcenter 

Instagram: instagram.com/cambodiascholarship